Description:

កម្មវិធី «រាត្រីទសរត្សរ៍ឆ្នាំ ៦០» នឹងនាំលោកអ្នកឲ្យវិលត្រឡប់ទៅកាន់សម័យកាលដ៏រំភើបរីករាយនោះវិញ។ មិនថាការស្លៀកពាក់ តន្រ្តី ម្ហូបអាហារ ឬក៏ល្បែងកម្សាន្តនានា លោកអ្នកនឹងមានអារម្មណ៍ថា ប្រៀបដូចជាកំពុងស្ថិតនៅក្នុងសម័យកាលនោះពិតៗ ❤ ក្រៅពីភាពសប្បាយរីករាយ លោកអ្នកថែមទាំងបានចូលរួមចំណែកក្នុងការបរិច្ចាគថវិកា ដើម្បីជួយដល់កុមារកំព្រាដែលកំពុងតែត្រូវការជំនួយ ព្រមទាំងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ថែមទៀតផង ដោយគ្រាន់តែលោកអ្នកជាវសំបុត្រចូលរួមកម្មវិធីរបស់យើងខ្ញុំ។ សំបុត្រមួយមានតម្លៃត្រឹមតែ ៤ ម៉ឺនរៀលតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកជាវ ១០០ នាក់ដំបូង សំបុត្រមួយនឹងមានតម្លៃត្រឹមតែ ៣២០០០ រៀលប៉ុណ្ណោះ! រួសរាន់ឡើង!